ដំណាំ​ម្រេច​ជា​សរសៃឈាម​កសិករ​កំពត​

វា​គ្រាន់តែ​ជា​ចម្ការ​ម្រេច​តូច​មួយ​ក្នុង​ចំណោម​ចម្ការ​ម្រេច​ជា​ច្រើន​ ទៀត​របស់​កសិករ​ស្ថិត​ក្នុងស្រុក​ ដំណាក់​ចង្អើរ​ ក្នុង​ខេត្ត​ កែប​។​ ​លោក​ ងួ​ន​ ព្រឿ​ង​ ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​លោក​ដែល​សម្រេច​បាន​ចម្ការ​ម្រេច​កន្លះ​ហិ​កតា​នេះ​។​ ​គ្រួសារ​របស់​លោក​ក៏​ដូច​ជា​អ្នក​ផ្សេង​ទៀត​ជា​ច្រើន​ទៀត​ដែរ​បាន​ដាំ​ម្រេច​ កំពត​ ចាប់តាំងពី​ទសវត្សរ៍​ ១៩៣០​ ជា​សម័យ​អាណានិគមនិយម​បារាំង​មក​ម្ល៉េះ​។​ បន្ទាប់​ពី​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ឈប់​ដាំ​ដុះ​ក្នុង​អំឡុង​សម័យ​ខ្មែរក្រហម​ គ្រួសារ​ជា​ច្រើន​បាន​ត្រឡប់​ដាំ​ម្រេច​វិញ​នៅ​ទសវត្សរ៍​ ៨០​ ហើយ​ស៊ូទ្រាំ​នឹង​តម្លៃ​ទាប​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​។​ ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ ដោយសារ​ការ​ទទួល​បាន​ពី​ការ​បញ្ជាក់​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ GI​ កាលពី​ឆ្នាំ​ ២០១០​ ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ធ្វើ​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង​។​ អ្នក​ដាំ​ម្រេច​នៅ​តំបន់​នេះ​កំពុង​ទទួល​បាន​រង្វាន់​សម្រាប់​ការ​តស៊ូ​របស់​ពួក​គេ​ខណៈ​អ្នក​មក​ថ្មី​កំពុង​សម្លឹង​មើល​ដើម្បី​ចាប់​យក​ចំណែក​ទីផ្សារ​នៅ​ទី​នេះ​។​ ​កាលពី​ឆ្នាំ​ ២០១២​ សមាគម​នេះ​បាន​នាំ​ចេញ​ម្រេច​ ២០​ តោន​ដែល​ចំនួន​នេះ​កើនឡើង​បន្តិច​ដល់​ ២២​ តោន​ពី​ឆ្នាំ​ ២០១៣​។​ នៅ​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ចំនួន​ម្រេច​ទទួល​បាន​សរុប​បាន​ពី​ការ​ប្រមូល​ផល​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ ៣០​ តោន​។​ ​សព្វ​ថ្ងៃនេះ​ ម្រេចខ្មៅ​ខេត្ត​ កំពត​ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ១១​ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ដែល​កើនឡើង​ពី​ ៤,៥​ ដុល្លារ​ កាលពី​ឆ្នាំ​ ២០០៩​ មុន​ពេល​ទទួល​បាន​វិញ្ញាបនបត្រ​ GI​ ត្រូវ​បាន​ផ្ដល់​ដល់​តំបន់​នេះ​។​ ម្រេច​ពណ៌​ស​ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ១៣​ ដុល្លារ​ កើនឡើង​ពី​ ៨​ ដុល្លារ​ កាលពី​ ២០០៩​ ហើយ​ម្រេច​ក្រហម​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ២០​ ដុល្លារ​ ក្នុង​មួយ​គីឡូក្រាម​កើនឡើង​ពី​ ១០​ ដុល្លារ​កាលពី​ឆ្នាំ​ ២០០៩​។​ ​ម្រេច​ មួយ​ជន្លង់​ទទួល​បាន​ទិន្នផល​ចន្លោះ​ពី​ ១​ ដល់​ ១,៥​ គីឡូក្រាម​។​ …

Daniel de Carteret និង ចាន់ មុយហេង​
http://www.postkhmer.com/business/business/110989-2014-02-21-04-15-54