កាមកូ​ស៊ីធី​ពុះពារ​ដើម្បី​ឆ្លង​ឲ្យ​ផុត​ពី​ការ​ដួល​រលំ​របស់​ធនាគារ​កូរ៉េ​ខាង​ត្បូង

តាំង​ពីដើម​ដំបូង គម្រោង​នេះហាក់ដូចជា​មាន​មហិច្ឆតា​ដែល​មិន​អាច​ទៅ​រួច​ឡើយ នោះ​គឺ​ជា​ទីក្រុង​រណប​កូរ៉េ​ខាង​ត្បូង​ដែល​មាន​តម្លៃ​ទឹក​ប្រាក់​២ពាន់លាន​ដុល្លារ ដែល​រួម​មាន​អគារ​ខុនដូ ការិយាល័យ​ធ្វើការ ភូមិគ្រឹះ​ប្រណិតៗ ផ្សារ​ទំនើប ក្លីនិក​សុខភាព ធនាគារ និងព្រលាន​យន្តហោះ​មួយ​កន្លែង ស្ថិត​នៅ​ជាយ​ទីក្រុង​​ភ្នំពេញ។​ … យោងតាម​លោក ម៉ូនីន ឲ្យ​ដឹង​ថា ដោយ​អះអាង​ថា ដី​នោះ​មិន​បាន​វាយ​តម្លៃ​ត្រឹមត្រូវ ហើយ​ថា សេចក្តី​សម្រេច​ធ្វើ​ដោយ​តុលាការ​កូរ៉េ​មិន​យុត្តិ​ធម៌​នោះ ក្រុមហ៊ុន វើល ស៊ីធី បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​ក្តីជា​ថ្មី ដែល​ខ្លួន​បាន​ចាញ់​កាលពី​ខែ​មុន។ លោក​បាន​និយាយ​ថា រឿងក្តី​នេះ​ទៅ​ដល់​តុលាការ​កំពូល ក៏​ប៉ុន្តែ​មិនទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​សវនាការ​នៅ​ឡើយ​ទេ។ …

ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/20363/