សែនសុខ នឹងក្លាយជាទិសដៅថ្មីនៃការវិនិយោគអាផាតមិន
ខណ្ឌចំការមន និងខណ្ឌទួលគោក នឹងនៅតែបន្តស្រូបយកការវិនិយោគក្នុងវិស័យអាផាតមិនកាន់តែច្រើន ខណៈខណ្ឌសែនសុខនឹងក្លាយជាទិសដៅថ្មីមួយ ស្របពេលដែលចំនួនអាផាតមិនក្នុងរាជធានីភ្នំពេញនឹងកើន ៣ ដងនៅឆ្នាំ ២០៣០។ របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ VTrust Appraisal ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បង្ហាញថា បច្ចុប្បន្ននៅភ្នំពេញអាផាតមិនភាគច្រើនស្ថិតនៅក្នុងខណ្ឌចំការមន ដោយមានចំនួន ២៣០ គម្រោងស្មើនឹង ៥ ៨២០យូនីត ឬ ៦៤ ភាគរយនៃការផ្គត់ផ្គង់ទីផ្សារទាំងមូល ខណៈខណ្ឌទួលគោកមានចំនួន ៥៦ គម្រោង ស្មើនឹង ១ ៤៤៦ យូនីត ឬ ១៦ ភាគរយនៃចំណែកទីផ្សារ។ …
ហ៊ឹន ពិសី
https://bit.ly/2SeGDTI