ជនជាតិភាគតិចរកអន្តរាគមន៍ទប់ក្រុមហ៊ុន វៀតណាម ឈូសដីចម្ការ
សហគមន៍ជនជាតិដើម ចារ៉ាយ ក្នុង ស្រុកអណ្តូងមាស កំពុងស្វែងរកកិច្ចអន្តរាគមន៍ដើម្បីបញ្ឈប់ក្រុមហ៊ុន វៀតណាម ៧២ ដែលកំពុងឈូសបំផ្លាញចម្ការដំណាំរបស់ពួកគាត់អស់ជាង ៥០ ហិកតាចាប់តាំងពីពាក់កណ្តាល ខែមករា មក។ លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស អាដហុក ខេត្តរតនគិរី បានឲ្យដឹងថា តំណាងជនជាតិដើមភាគតិច ចារ៉ាយ ក្នុង ភូមិបរខាំ ឃុំញ៉ាង ស្រុកអណ្តូងមាស ជាង ៥០ គ្រួសារបានប្តឹងមកអង្គការ អាដហុក កាលពីម្សិលមិញនៅខណៈពេលដែលក្រុមហ៊ុន វៀតណាម ៧២ កំពុងធ្វើការឈូសឆាយដីចម្ការនិងចម្ការស្វាយចន្ទីពួកគាត់អស់ជាង ៥០ ហិកតាចាប់តាំងពីថ្ងៃ ទី១៤ ខែមីនា មក។ លោកបញ្ជាក់ថា៖ «ក្រុមហ៊ុននេះកំពុងប្រើប្រាស់គ្រឿងចក្របួនគ្រឿងឈូសឆាយចម្ការចន្ទី និងចម្ការដំឡូងនិងស្រូវរបស់ពលរដ្ឋ»។ …
ផាក់ ស៊ាងលី
http://postkhmer.com/national/1-national-news/112995-2014-04-09-02-59-33