ជនជាតិ​ភាគ​តិច​រក​អន្តរាគមន៍​ទប់​ក្រុមហ៊ុន វៀតណាម ឈូស​ដី​ចម្ការ

សហគមន៍​ជនជាតិ​ដើម ចារ៉ាយ ក្នុង ស្រុក​អណ្តូង​មាស កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ក្រុមហ៊ុន វៀតណាម ៧២ ដែល​កំពុង​ឈូស​បំផ្លាញ​ចម្ការ​ដំណាំ​របស់​ពួក​គាត់​អស់​ជាង ៥០ ហិកតា​ចាប់​តាំង​ពី​ពាក់​កណ្តាល ខែ​មករា មក។ លោក ឆាយ ធី អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា តំណាង​ជន​ជាតិ​ដើម​ភាគ​តិច ចារ៉ាយ ក្នុង ភូមិ​បរខាំ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ជាង ៥០ គ្រួសារ​បាន​ប្តឹង​មក​អង្គការ អាដហុក កាល​ពី​ម្សិលមិញ​នៅ​ខណៈ​ពេល​ដែល​ក្រុមហ៊ុន វៀតណាម ៧២ កំពុង​ធ្វើ​ការ​ឈូស​ឆាយ​ដី​ចម្ការ​និង​ចម្ការ​ស្វាយ​ចន្ទី​ពួក​គាត់​អស់​ជាង ៥០ ហិកតា​ចាប់​តាំង​ពី​ថ្ងៃ ទី​១៤ ខែ​មីនា មក។ លោក​បញ្ជាក់​ថា៖ «ក្រុមហ៊ុន​នេះ​កំពុង​ប្រើ​ប្រាស់​គ្រឿង​ចក្រ​បួន​គ្រឿង​ឈូស​ឆាយ​ចម្ការ​ចន្ទី និង​ចម្ការ​ដំឡូង​និង​ស្រូវ​របស់​ពលរដ្ឋ»។ ...

ផាក់ ស៊ាងលី
http://postkhmer.com/national/1-national-news/112995-2014-04-09-02-59-33