ជីវិត​អ្នក​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ក្រុម​ហ៊ុន ទ្រីភាព នៅ​ភ្នំ​ក្រវាញ

អង្គុយ​ក្នុង​តង់​ខៀវ​នៅ​ក្នុង​ចំណោម​តង់​ជាច្រើន​នៅ​ក្រោម​ដើម​ឫស្សី​ជាប់​មាត់​ស្ទឹង ស្ថិត​នៅ ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ដែល​ទើប​តែ​មក​តាំង​នៅ​ថ្មី​ប្រមាណ ២​ខែ តាម​រយៈ​មេការ​លោក ញៀន (ឈ្មោះ​ដាក់​ឲ្យ) បាន​ធ្វើ​ដំណើរ​ពី ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ​ប្រកប​របរ​កាប់​ឈើ​ប្រដេញ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព។

លោក ញៀន បាន​ចេញ​ពី​ទីតាំង​កាប់​ឈើ​ចាស់​នៅ​ក្នុង ឃុំ​អូរ​សោម ខេត្ត​ពោធិ៍សាត់ ជាមួយ​អ្នក​រួម​ក្រុម​ប្រមាណ​ជាង ២០​នាក់ និង​បាន​មក​ស្នាក់​នៅ​លាយ​ឡំ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ដែល​ធ្វើ​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេងៗ តាម​មេការ​គេ​រៀងៗ​ខ្លួន ថ្លែង​ថា គាត់​ជា​អ្នក​កាប់​ឈើ​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព តាំង​ពី​នៅ អូរសោម ព្រំ​ប្រទល់ ខេត្ត​ពោធិ៍សាត់ និង កោះកុង ហើយ​បន្ត​មក​កាប់​ឈើ​នៅ ស្រុក​ភ្នំ​ក្រវាញ ជាមួយ​ក្រុម​គ្រួសារ​ដែល​មក​ជាមួយ​ទាំង​ប្រពន្ធ​និង​កូន​តូចៗ បាន​ប្រមាណ ២​ខែ ហើយ តាម​រយៈ​មេការ ដោយ​កន្លែង​ធ្លាប់​កាប់ អស់​ឈើ​ប្រណីត។ ...

សូម​រំឭក​ថា កាល​ពី ខែ​កក្កដា ឆ្នាំ​២០១៤ រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន ទ្រី ភាព អិមផត អិចផត និង​ក្រុម​ហ៊ុន MDS THMODAR S.E.Z co.,Ltd ប្រមូល​ទិញ​ឈើ​គ្រប់​ប្រភេទ​ដែល​មាន​នៅ​ក្នុង​ស្តុក​របស់​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន បន្ថែម​ពី​លើ​ឈើ​ក្រុម​ហ៊ុន​ដែល​មាន​ស្រាប់ ដើម្បី​សម្អាត​ឃ្លាំង។ នៅ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្រសួង​កសិកម្ម​ក៏​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុន​នេះ ដើម្បី​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ទិញ​ឈើ​ដែល​គេ​កាប់​រួច នៅ​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង ខេត្ត​រតនគិរី។

នៅ​ថ្ងៃ ទី១ ខែ​មីនា ឆ្នាំ​២០១៣ ក្រសួង​កសិកម្ម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​នោះ​ប្រមូល​ទិញ​និង​កែច្នៃ​វល្លិ​រមៀត និង​អនុញ្ញាត​ឲ្យ​បង្កើត​រោង​កែច្នៃ​វល្លិ​រមៀត ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី ស្ទឹង​អាតៃ ដែល​មិន​ប៉ះពាល់​មជ្ឈដ្ឋាន​ព្រៃ​ឈើ​និង​បរិស្ថាន​ដើម្បី​បង់​ថ្លៃ​សួយ​សារ​និង​បុព្វ​លាភ​ចូល​ថវិកា​រដ្ឋ។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xxnhfW