ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ នឹងចាប់ប្រតិបត្តិការឆ្នាំក្រោយ
ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រដែលអូសកាត់ប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ដែលសាងសង់ឡើងដោយក្រុមហ៊ុន Telcomtech ដែលជាក្រុមហ៊ុនមួយរបស់អុីហ្សុីខម នឹងត្រូវបានបញ្ចប់ជាស្ថាពរ នឹងចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទីមួយឆ្នាំក្រោយនេះ ដែលខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ (MCT Cable) នឹងផ្តល់នូវសេវាខ្លាំងទូទាំងប្រទេសជាមួយនឹងសមត្ថភាពខ្ពស់ និងតម្លៃសមរម្យដើម្បីផ្តល់ជូនប្រជាជនកម្ពុជា ហើយនឹងចែកចាយទៅកាន់ប្រទេសជិតខាងផងដែរ។ លោក Yves Schaeffer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អុីហ្សុីខម បានឲ្យដឹងក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា ក្រុមហ៊ុនបានវិនិយោគលើខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រនេះប្រមាណ ៧០លានដុល្លារ ដែលរួមបញ្ចូលនូវស្ថានីយតភ្ជាប់ទាំងបីនៃប្រទេសទាំងបីដែលមានដូចជា ខេត្តព្រះសីហនុ ប្រទេសកម្ពុជា Rayong ប្រទេសថៃ និង ឆ្នេរ Cherating រដ្ឋKuantanប្រទេសម៉ាឡេស៊ី រួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីនាំយកអុីនធឺណិតល្បឿនលឿន និងតម្លៃសមរម្យជូនប្រជាជនកម្ពុជា។ …
សុខ ចាន់
http://bit.ly/2etgkIj