លោក សុន ឆ័យ ស្នើ​ទៅ​មេ​ដឹក​នាំ​សភា​ចាត់​វិធាន​ការ​លើ​លោក ឡេង ប៉េងឡុង

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ជា​ថ្មី​ម្តង​ទៀត​បាន​ស្នើ​ទៅ​មេ​ដឹក​នាំ​រដ្ឋសភា​ឲ្យ​ចាត់​វិធាន​ការ​ទៅ​លើ​អគ្គ​លេខាធិការ​សភា លោក ឡេង ប៉េងឡុង ដែល​រឹង​ទទឹង​មិន​បង្ហាញ​បញ្ជី​មន្រ្តី​ដែល​ពាក់​ព័ន្ធ ក្នុង​អំពើ​ពុក​រលួយ​ក្នុង​សភា។ ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ម្សិល​មិញ អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​លោក សុន ឆ័យ អះអាង​ថា ចាប់​ពី​លោក​សរសេរ​លិខិត​ទៅ​លោក ឡេង ប៉េងឡុង នៅ​សប្តាហ៍​មុន​សុំ​ឲ្យ​ផ្តល់​ឯកសារ​ឬ​បញ្ជី​មន្រ្តី​សភា​បន្ទាប់​ពី​លោក​ទទួល​បាន​បណ្តឹង​ចោទ​ថា មាន​ករណី​មិន​ប្រក្រតី​នៃ​ការ​តែង​តាំង​មន្រ្តី​និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​សភា ប៉ុន្តែ​មក​ទល់​ពេល​នេះ អគ្គ​លេខាធិការ​រូប​នេះ​មិន​បាន​ផ្តល់​ឯកសារ​ឬ​បញ្ជី​មន្រ្តី​នៅ​សភា​មក​លោក​ទេ។ …

មាស សុខជា
http://bit.ly/104Tuf8