ប្រទេស​ចិន​វិភាគទាន​វិទ្យុទាក់ទង​ចំនួន​៦០០​គ្រឿង​ទៅ​កងទ័ព​កម្ពុជា​

​កាលពី​ថ្ងៃ​ពុធ​ រដ្ឋាភិបាល​ចិន​ បាន​ផ្តល់​វិភាគទាន​វិទ្យុទាក់ទង​ចំនួន​ ៦០០​ គ្រឿង​ ទៅ​កងទ័ព​យុទ្ធ​ពល​ខេមរភូមិន្ទ​កម្ពុជា​ ដើម្បី​បង្កើន​សមត្ថភាព​និង​ប្រសិទ្ធភាព​ក្នុង​ការ​ទំនាក់ទំនង​ព័ត៌មាន​ក្នុង​ចំណោម​កងកម្លាំងប្រដាប់អាវុធ​។​ ​ថ្លែង​ក្នុង​ពិធី​ប្រគល់​ជូន​ នៅ​ការិយាល័យ​កណ្ដាល​នៃ​ទ័ពថ្មើរជើង​ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ​ លោក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ប៊ូ​ ជាំង​គូ​ បានឱ្យ​ដឹង​ថា​ ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​និង​ទាន់​ពេលវេលា​នៃ​ព័ត៌មាន​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កាតព្វកិច្ច​ការពារ​ជាតិ​។​ …

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/china/2014-01/22/c_133066316.htm