ក្រុមហ៊ុនចិន គ្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
ក្រុមហ៊ុនចិនចំនួន ២ គ្រោងនឹងធ្វើការវិនិយោគលើរោងចក្រដំឡើងរថយន្ត និងរោងចក្រកែច្នៃផលិតជីសរីរាង្គនៅកម្ពុជា។ នេះបើតាមតំណាងគណៈប្រតិភូមកពីខេត្តសាងតុងប្រទេស ចិន ដែលបានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាកាលពីសប្តាហ៍មុន។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម គណៈប្រតិភូមកពីខេត្តសាងតុងប្រទេស ចិន ដែលដឹកនាំដោយលោក វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុងបានជួបជាមួយលោក ប៉ាន សូរស័ក្តិ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាពីការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ …
បុគ្គលិកភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2Oo6lWr