កម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មដោយសារមិនមានការឆ្លើយតបតាមការទាមទាររបស់ខ្លួន
កម្មករប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើកូដកម្មជាថ្មីម្តងទៀតពាក់ព័ន្ធនឹងប្រាក់ខែ និងលក្ខខណ្ឌការងារដែលធ្វើឲ្យពួកគេឈប់ប្រមូលសំរាមតាមផ្លូវក្នុងទីក្រុងមួយរយៈពេលជាលើកទី២នៅឆ្នាំនេះ។ កម្មករប្រហែល១០០នាក់នៅក្រុមហ៊ុនស៊ីនទ្រីជាក្រុមហ៊ុនប្រមូលសំរាម បានធ្វើការតវ៉ានៅដេប៉ូសាំងរបស់ក្រុមហ៊ុននេះស្ថិតនៅក្នុងខណ្ឌដង្កោដើម្បីទាមទារដំឡើងប្រាក់ខែ ទាមទារឲ្យដកប្រធានដេប៉ូសាំងនេះចេញនិងឲ្យដកមន្ត្រីកងរាជអាវុធហត្ថចេញដែលពួកគេនិយាយថា ត្រូវបានដាក់ឲ្យឈរជើងនៅទីនោះចាប់តាំងពីមានការធ្វើកូដកម្មកាលពីខែកុម្ភៈមក។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/16860/