សាលា​រាជធានី​ភ្នំពេញ​បើក​សម្ពោធ​កម្មវិធី​រថយន្តក្រុង​

​នៅ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ សាលា​រាជធានី​កាលពី​ថ្ងៃ​សុក្រ​បាន​បើក​ដំណើរការ​កម្មវិធី​មួយ​ដែល​អាច​ឱ្យ​អ្នកដំណើរ​តាមដាន​ទីតាំង​នៃ​រថយន្តក្រុង​។​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​ ខ្លួន​បាន​សហការ​ជាមួយ​ JICA​ ដើម្បី​ដំឡើង​ប្រព័ន្ធ​ GPS​ នៅ​លើ​រថយន្តក្រុង​សម្រាប់​កម្មវិធី​រថយន្តក្រុង​ដែល​បង្កើត​ឡើង​ដោយ​ ITSMO​ ដែល​អាច​ឱ្យ​អ្នកដំណើរ​កំណត់​ទីតាំង​រថយន្តក្រុង​ និង​ប៉ាន់ស្មាន​ពេលវេលា​នៃ​ការ​មក​ដល់​ចំណត​របស់​រថយន្តក្រុង​។​ សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា​ រថយន្តក្រុង​ចំនួន​ ២៣៥​ កំពុង​ដំណើរការ​នៅ​លើ​ផ្លូវ​ចំនួន​ ១៣​ ដែល​ផ្តល់​សេវាកម្ម​ដល់​ ១៧៧​ ទីតាំង​ និង​មាន​ចំណតរថយន្ត​ក្រុង​ចំនួន​ ៩០៤​ ដែល​បច្ចុប្បន្ន​អតិថិជន​អាច​បង់ថ្លៃ​រថយន្តក្រុង​ជាមួយ​កាត​របស់​ធនាគារ​វី​ង​ និង​អេ​ស៊ី​លី​ដា​។​ …

សែន ដាវិដ
https://www.khmertimeskh.com/50621812/city-hall-launches-bus-app-2/