បក្សសង្គ្រោះជាតិលុបចោលកិច្ចប្រជុំរបស់ខ្លួន ខណៈអ្នកគាំទ្របក្សប្រជាជនចេញមករារាំង
ស្រុកស្អាង, ខេត្តកណ្តាល- អ្នកគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្លៀកឯកសណ្ឋានស៊ីវិលរាប់រយនាក់ ដែលគាំទ្រដោយកងរាជអាវុធហត្ថ និងនគរបាលខេត្តប្រដាប់ដោយកាំភ្លើងយន្ត ដំបងឆក់ និងឧបករណ៍បាញ់ឧស្ម័នបង្ហូរទឹកភ្នែករាប់រយនាក់ដែរនោះ បានបង្ខំឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងលុបចោលកិច្ចប្រជុំមួយជាមួយអ្នកគាំទ្ររបស់ខ្លួនកាលពីម្សិលមិញ។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលរួមមានកសិករវ័យចំណាស់ និងយុវជនកាត់សក់ខ្លីដូចទាហានរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅវត្តកោះតូច ក្នុងគោលបំណងប្រើកម្លាំង ប្រសិនបើលោក សម រង្ស៊ី ឬក៏លោក កឹម សុខា ហ៊ានបើកកិច្ចប្រជុំ ឬក៏រិះគន់រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នោះ។ …
ផាន់ អាណា និង អូន ភាព
http://www.cambodiadailykhmer.com/latest/9676/