ក្រុម​ប្រឹក្សា ខេត្ត​ប៉ៃលិន ចោទ លោក អ៊ី ឈាន ថា​ពុក​រលួយ

លោក អ៊ី ឈាន អតីត​អភិបាល ខេត្ត​ប៉ៃលិន ត្រូវ​បាន​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​នេះ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​ប្រាក់​ជិត​កន្លះ​លាន​ដុល្លារ​ដែល​បាន​ប្រព្រឹត្ត​នៅ​មុន​ពេល​លោក​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ហើយ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​នេះ​កាល​ពី​ប៉ុន្មាន​ខែ​មុន។

សមាជិក​ក្រុម​ប្រឹក្សា ខេត្ត​ប៉ៃលិន លោក​ស្រី វេន រ៉ា និង​លោក ស៊ូ ឌីណា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នេះ ពួក​គេ បាន​ទូរស័ព្ទ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋសភា ដែល​ដឹក​នាំ​ដោយ​លោក ហូរ វ៉ាន់ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នេះ។ សមាជិក​ក្រុម​ប្រឹក្សា​ទាំង​ពីរ​រូប​នេះ​បាន​អះអាង​ថា នៅ​ពេល​លោក អ៊ី ឈាន អតីត​មេ​បញ្ជាការ​ខ្មែរ​ក្រហម ធ្វើ​ជា​អភិបាល ខេត្ត​ប៉ៃលិន គាត់​បាន​ចំណាយ​ថវិកា​គ្មាន​តម្លាភាព​ក្នុង​ចំណាយ​ផ្សេងៗ។ …

មាស សុខជា
http://bit.ly/1CjGhM5