បក្សប្រឆាំងវិលចូលប្រជុំរដ្ឋសភា វិញនៅថ្ងៃស្អែក
តំណាងរាស្រ្តគណបក្សប្រឆាំងប្រមាណ ៤០ នាក់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសបានសម្រេចបញ្ចប់ការធ្វើពហិការហើយនឹងចូលរួមប្រជុំរដ្ឋសភាវិញនៅថ្ងៃពុធស្អែកនេះដើម្បីអនុម័តច្បាប់មួយចំនួនដែលចាំបាច់។
ប៉ុន្តែលោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថាបើទោះបីជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចូលរួមប្រជុំរដ្ឋសភាក៏ដោយប៉ុន្តែមិនច្បាស់ទេថាតើតំណាងរាស្រ្តទាំងអស់នឹងលើកដៃដើម្បីគាំទ្រ និងបោះឆ្នោតអនុម័តលើច្បាប់ទាំងអស់នេះឬយ៉ាងណានោះទេដោយរង់ចាំពិនិត្យច្បាប់ទាំងនេះឲ្យបានដិតដល់ជាមុនសិន។ …
មាស សុខជា
http://bit.ly/1P3Pcf8