មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចុះបញ្ចូល​សមាជិក​សភា​សហភាព​អឺរ៉ុប​ជុំវិញ​បញ្ហា​ “​ស្ករ​ឈាម​”

  ​កាលពី​ម្សិលមិញ​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ឲ្យ​សមាជិក​សភា​អឺ​រុ​ប​ធ្វើការ​បញ្ចប់​ផលប្រយោជន៍​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​សម្រាប់​ការ​នាំ​ចេញ​ស្ករស​ទៅ​កាន់​សហភាព​អឺរ៉ុប​នៅ​ឯ​កិច្ចប្រជុំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ជាមួយ​សមាជិក​សភា​អឺរ៉ុប​ ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ ​ដោយ​អះអាង​ថា​ ​ផលប្រយោជន៍​នៃ​ការ​ធ្វើ​សម្បទាន​ដល់​ក្រុមហ៊ុន​ ​ជំរុញ​ឲ្យ​មានការ​បណ្តេញ​ប្រជា​កសិករ​ក្រីក្រ​។​ ​ក្រុមហ៊ុនចម្ការកៅស៊ូ​របស់​កម្ពុជា​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​យក​ដី​ពី​ប្រជា​កសិករ​រាប់​ពាន់​នាក់​នៅ​ទូ​ទាំង​ប្រទេស​។​ ​ក្រុម​អ្នក​រិះគន់​បាន​និង​កំពង់​តែ​អំពាវនាវ​ឲ្យ​មានការ​ផ្អាក​លក្ខខណ្ឌ​លើកលែង​ពន្ធ​នាំ​ចេញ​ស្ករស​ទៅ​កាន់​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​ ​ប៉ុន្តែ​ស្នង​ការពា​ណិ​ជ្ច​កម្ម​សហភាព​អឺរ៉ុប​មក​ទល់​ពេល​នេះ​បាន​បដិសេធ​មិន​ធ្វើការ​ស៊ើបអង្កេត​។​ សមាជិក​សភា​ខ្លះ​បាន​គាំទ្រ​ការ​អំពាវនាវ​នេះ​។​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សុំ​ជំនួយ​ម្តងទៀត​នៅ​ឯ​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​សភា​អឺរ៉ុប​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ចំនួន​ប្រាំពីរ​រូប​នៅ​ស្នាក់​ការ​របស់​សភា​អឺរ៉ុប​ក្នុង​រាជធានី​ភ្នំពេញ​។​ …​

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/12507/