បក្ស​សង្គ្រោះ​ជាតិ​ប្រើ​វិធីសាស្ត្រ​ស្ងៀមស្ងាត់​ ​ខណៈ​សហជីព​គ្រោង​នឹង​ធ្វើ​កូដកម្ម​នៅ​ស​ប្តា​ហ៍​ក្រោយ​

​នៅ​ពេល​សហជីព​ចំនួន​ប្រាំមួយ​បាន​រៀបចំ​  ការ​ធ្វើ​កូដកម្ម​ទូ​ទាំង​ប្រទេស​កាលពី​ខែធ្នូ​ ​ដើម្បី​ទាមទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់ខែ​គោល​ដល់​១៦០​ដុល្លារ​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​សហជីព​ទាំងនោះ​។​ ​មេដឹកនាំ​គណបក្សប្រឆាំង​ ​បាន​នាំ​គ្នា​ចូលរួម​គាំទ្រ​នៅ​ខាងក្រៅ​ច្រក​ទ្វារ​រោងចក្រ​នានា​នៅ​ទូ​ទាំង​ប្រទេស​ ​ហើយ​កម្មករ​រោងចក្រ​កាត់ដេរ​រាប់​ម៉ឺន​នាក់​បាន​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិ​តេ​យ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជាទី​ដែល​លោក​ ​សម​ ​រ​ង្ស៊ី​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ទៅ​កាន់​កម្មករ​រោងចក្រ​កាត់ដេរ​ទាំងនោះ​ថា​ ​កុំ​ឲ្យ​ទទួលយក​ប្រាក់ខែ​ដែល​មិន​ឡើង​ដល់​១៦០​ដុល្លារ​ ​សូ​ម្បី​តែ​ខ្វះ​១​ដុល្លារ​ក៏​មិន​បាន​ដែរ​។​ ​បន្ទាប់​ពី​កន្លង​ហួស​ជាង​២​ខែ​ក្រោយ​ពេល​រដ្ឋាភិបាល​បាន​បង្ក្រាប​យ៉ាង​ហិង្សា​លើ​កម្មករ​រោងចក្រ​កាត់ដេរ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ធ្វើ​បាតុកម្ម​ ​សហជីព​មួយ​ចំនួន​គ្រោង​នឹង​រៀបចំ​ការ​ធ្វើ​កូដកម្ម​ជា​លើក​ទី​២ ​ដែល​នឹង​ផ្តើម​នៅ​ស​ប្តា​ហ៍​ក្រោយ​។​ ​ប៉ុន្តែ​លើក​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ចេញ​សកម្មភាព​របស់​ខ្លួន​ដើម្បី​គាំទ្រ​កម្មករ​រោងចក្រ​កាត់ដេរ​ឡើយ​។​ ​លោក​ ​សម​ ​រ​ង្ស៊ី​ ​បាន​ឲ្យ​ដឹង​ថា​ ​មេដឹកនាំ​គណបក្ស​ស​ង្គ្រោ​ ​ះ​ជាតិ​មិន​បាន​ពិភាក្សា​គ្នា​អំពី​ការ​ចូលរួម​គាំទ្រ​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២ ​ខែមីនា​ ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​សហជីព​និង​សមាគម​ចំនួន​១៦​នោះ​ទេ​។​ … ​លោក​ ​ប៉ាវ​ ​ស៊ី​ណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​លើក​ឡើង​ថា​ ​ការ​ធ្វើ​បាតុកម្ម​នឹង​មាន​ប្រសិទ្ធភាព​ជាង​មុន​ ​ប្រសិនបើ​គ្មាន​ការ​ចូលរួម​ពាក់ព័ន្ធ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​ លោក​ ​ស៊ី​ណា​ ​បាន​មាន​ប្រសាសន៍​ថា​ “​នៅ​ពេល​អ្នកនយោបាយ​ចូលរួម​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​នេះ​ ​សហជីព​នឹង​ជួប​ការ​លំបាក​ដើម្បី​សម្រេច​នូវ​អ្វី​ដែល​ខ្លួន​បាន​ទាមទារ​ទៅ​វិញ​ទេ​។​ ​វា​នឹង​ធ្វើ​ឲ្យ​គេ​គិត​ថា​ ​សហជីព​ធ្វើ​អ្វី​បម្រើ​អ្នកនយោបាយ​មិនមែន​កម្មករ​នោះ​ទេ​”​។​ ​លោក​បាន​ប្រសាសន៍​បន្ត​ទៀត​ថា​ “​អ្នកនយោបាយ​មិន​គួរ​លូកដៃ​ចូល​ក្នុង​រឿង​របស់​សហជីព​ឡើយ​ ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ការងារ​របស់​សហជីព​អាច​ជួប​បញ្ហា​កាន់តែ​ច្រើន​។​ ​ហើយ​បន្ទាប់​មក​ [​រដ្ឋាភិបាល​] ​គិត​ថា​ ​នៅ​ពេល​ខ្លួន​ដំឡើង​ប្រាក់ខែ​ ​អ្នកនយោបាយ​ [​មក​ពី​គណបក្សប្រឆាំង​] ​នឹង​ទទួល​បាន​ផលប្រយោជន៍​”​។​ …

Colin Meyn និង ផន បុប្ផា
http://www.cambodiadailykhmer.com/news/11517/