គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ស្តីពី​ការ​សម្លាប់លោក ជា វិជ្ជា

គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​គម្រោង​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​ឯកសារ​​​ដែល​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា “នរណា​​​សម្លាប់​​​ ជា វិជ្ជា?” នៅ​​​សប្តាហ៍​​​នេះ​​​ដើម្បី​​​រំឭក​​​ខួប​​​លើក​​​ទី​​​១១​​​នៃ​​​ការ​​​សម្លាប់​​​មេដឹក​​​នាំ​​​សហជីព​​​សេរី​​​កម្ម​​​ករ​នៅមុខ​​​តូប​​​កាសែត​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​មករា ឆ្នាំ​​​២០០៤។ លោក​​​ស្រី មូរ សុខហួរ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ប្រកាស​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ស្រី​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្សែ​​​ភា​​​ព​​​យន្ត​​​ដែល​ថា​ រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​​​​សម្លាប់​​​មេដឹក​​​នាំ​​​សហជីព​​​រូប​​​​​​នេះនោះ ​​​នឹង​​​ត្រូវ​​​បញ្ចាំង​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​គណ​បក្ស​​​ប្រឆាំងនៅក្នុង​រាជធានីភ្នំពេញ​​​នៅ​​​ម៉ោង​​​៥​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។​ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/22033/