CNRP នឹង​ប្រជុំ​ប្រាប់​មេឃុំ​របស់​ខ្លួន​ឲ្យ​អនុវត្ត​ការងារ​តាម​ការ​សន្យា

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​លោក យឹម សុវណ្ណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​កោះ​ហៅ​មេឃុំ ចៅសង្កាត់​ទាំង​អស់​របស់​ខ្លួន​មក​ជួប​ប្រជុំ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​ដើម្បី​រៀបចំ​អនុវត្ត​គោលនយោបាយ​ ៥ ​ចំណុច​ដែល​បាន​សន្យា​។

គោលនយោបាយ អាទិភាព ៥ ​ចំណុច​របស់​គណបក្ស​សង្គ្រោះជាតិ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​រួមមាន​៖ ១.​ពង្រឹង​សិទ្ធិ​អំណាច​ប្រជាពលរដ្ឋ​ដោយ​ផ្ដល់​ឱកាស និង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​បង្កើត​សហគមន៍ ផ្ដល់​យោបល់ វាយតម្លៃ និង​ចូលរួម​ធ្វើ​សេចក្ដី​សម្រេច​នានា​ក្នុង​ឃុំ-សង្កាត់​។ ទី ២. ការពារ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ និង​មិន​ចុះ​ហត្ថលេខា​លើ​ការ​វិនិយោគ ឬ​សម្បទាន​ណា​ដែល​ប៉ះពាល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​។ ទី​ ៣. ផ្ដល់​លិខិត​ស្នាម​ផ្សេងៗ​ដោយ​មិន​រើសអើង​ស្អាតស្អំ​ និង​ទាន់​ពេល​កំណត់​។ ទី​ ៤.​ពង្រឹង​ប្រសិទ្ធភាព និង​លើក​កម្ពស់​ការងារ​នគរបាល​ដើម្បី​ធ្វើឲ្យ​ឃុំ-សង្កាត់​មាន​សុវត្ថិភាព គ្មាន​គ្រឿងញៀន និង​គ្មាន​អំពើ​ហិង្សា និង​ទី​ ៥. ផ្ដល់​ថវិកា​យ៉ាង​តិច ៥០ ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍ ឃុំ-សង្កាត់​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​។ …

មាស សុខជា
http://bit.ly/2sR9j8s