ក្រសួងថាការបោះលុយរបស់វិស័យឯកជនជាទំនួលខុសត្រូវសង្គម
ក្រសួងពាណិជ្ជកម្ម ការពារការបរិច្ចាគប្រាក់រៃអង្គាសរបស់ខ្លួនពីក្រុមហ៊ុនឯកជនថា ជាការស្ម័គ្រចិត្តស្របច្បាប់ និងជារូបភាពនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ការឆ្លើយតបរបស់ក្រសួងធ្វើឡើងបន្ទាប់ពី ភ្នំពេញ ប៉ុស្ដិ៍ ចុងសប្ដាហ៍បានចេញផ្សាយកាលពីថ្ងៃសៅរ៍ តាមរយៈការលេចធ្លាយឯកសារថា សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានធ្វើវិភាគទានជាសាច់ប្រាក់ដល់រដ្ឋាភិបាលសរុប ៥ ០០០ ដុល្លារនិងការបង់ថ្លៃសមាជិកភាពឲ្យមន្ដ្រីរដ្ឋាភិបាលជាន់ខ្ពស់នៅក្លិបហាត់ប្រាណកម្ពុជា (CCC)។ … នៅក្នុងលិខិតចំហបានបង្ហាញនៅលើទំព័រហ្វេសប៊ុក MoC Facebook កាលពីថ្ងៃអាទិត្យ លោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា ការបង់ប្រាក់របស់ GMAC ដល់រដ្ឋាភិបាលគឺជាផ្នែកមួយនៃមូលនិធិទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន និងជាពិសេសដើម្បីជួយដល់កងទ័ពឈរជើងនៅតាមបណ្ដោយព្រំដែនថៃនៅក្នុង ខេត្តព្រះវិហារ។ …
Eddie Morton
http://bit.ly/1tJZGXO