ក្រសួង​ថា​ការ​បោះ​លុយ​របស់​វិស័យ​ឯកជន​ជា​ទំនួល​ខុស​ត្រូវ​សង្គម

ក្រសួង​ពាណិជ្ជកម្ម ការពារ​ការ​បរិច្ចាគ​ប្រាក់​រៃ​អង្គាស​របស់​ខ្លួន​ពី​ក្រុម​ហ៊ុន​ឯកជន​ថា ជា​ការ​ស្ម័គ្រ​ចិត្ត​ស្រប​ច្បាប់ និង​ជា​រូបភាព​នៃ​ការ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុម​ហ៊ុន។ ការ​ឆ្លើយ​តប​របស់​ក្រសួង​ធ្វើ​ឡើង​បន្ទាប់​ពី ភ្នំពេញ ប៉ុស្ដិ៍ ចុង​សប្ដាហ៍​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ តាម​រយៈ​ការ​លេច​ធ្លាយ​ឯកសារ​ថា សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា (GMAC) បាន​ធ្វើ​វិភាគ​ទាន​ជា​សាច់​ប្រាក់​ដល់​រដ្ឋាភិបាល​សរុប ៥ ០០០ ដុល្លារ​និង​ការ​បង់​ថ្លៃ​សមាជិកភាព​ឲ្យ​មន្ដ្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​នៅ​ក្លិប​ហាត់​ប្រាណ​កម្ពុជា (CCC)។ ... នៅ​ក្នុង​លិខិត​ចំហ​បាន​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក MoC Facebook កាល​ពី​ថ្ងៃ​អាទិត្យ លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ការ​បង់​ប្រាក់​របស់ GMAC ដល់​រដ្ឋាភិបាល​គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ​ទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុម​ហ៊ុន និង​ជា​ពិសេស​ដើម្បី​ជួយ​ដល់​កង​ទ័ព​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​ថៃ​នៅ​ក្នុង ខេត្ត​ព្រះវិហារ។ ...

Eddie Morton
http://bit.ly/1tJZGXO