រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអាមេរិកសរសើរគ្នាបន្ទាប់ពីដំណើរទស្សនកិច្ចស្តីពីពាណិជ្ជកម្ម
លោក វីលៀម ថូដ ឯកអគ្គរដ្ឋទូតអាមេរិក និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានសរសើរគ្នាទៅវិញទៅមកចំពោះការលះបង់របស់ខ្លួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅឯសន្និសីទកាសែតមួយក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ បន្ទាប់ពីបានបំពេញបេសកកម្មពាណិជ្ជកម្មរួមកាលពីខែមុនទៅកាន់សហរដ្ឋអាមេរិក។ លោក វីលៀម ថូដ និងលោក ស៊ុន ចាន់ថុល ដែលត្រូវបានដំឡើងតួនាទីរបស់លោកបន្ទាប់ពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុននោះ បានទៅបំពេញទស្សនកិច្ចនៅរដ្ឋឡូសអែ៊នជើឡេស ឡងប៊ីច ស៊ីអាថល និងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុនអាមេរិកឲ្យមកវិនិយោគនៅប្រទេសកម្ពុជា។ នៅឯសន្និសីទកាសែត លោក ស៊ុន ចាន់ថុល បានរៀបរាប់ពីការប្រឹងប្រែងរបស់លោក វីលៀម ថូដ ក្នុងការរៀបចំជំនួបមួយចំនួនជាមួយក្រុមហ៊ុននានា រួមមានក្រុមហ៊ុនឈេហ្វរ៉ុន ក្រុមហ៊ុនវ៉លម៉ាត ក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុន General Electric ដែលលោក ស៊ុន ចាន់ថុល ធ្លាប់បម្រើការជានាយកប្រតិបត្តិ មុនពេលលោកត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំ១៩៩៤។ …
Alex Willemyns
http://www.cambodiadailykhmer.com/news/16852/