រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ និង​ឯកអគ្គរដ្ឋ​ទូត​​អាមេរិក​សរសើរគ្នា​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ស្តីពីពាណិជ្ជកម្ម​

លោក វីលៀម ថូដ ឯកអគ្គរដ្ឋទូត​អាមេរិក និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​សរសើរ​គ្នា​ទៅវិញទៅមក​ចំពោះ​ការ​លះបង់​របស់ខ្លួន​សម្រាប់​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឯសន្និសីទ​កាសែត​មួយ​ក្នុង​រាជ​ធានីភ្នំពេញ កាលពី​ម្សិលមិញ បន្ទាប់ពីបាន​បំពេញ​បេសកកម្ម​ពាណិជ្ជកម្ម​រួម​កាលពី​ខែមុន​ទៅកាន់​សហរដ្ឋអាមេរិក។ លោក វីលៀម ថូដ និង​លោក ស៊ុន ចាន់ថុល ដែល​ត្រូវ​បាន​ដំឡើង​តួនាទី​របស់លោក​​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពី​ឆ្នាំ​មុននោះ បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋឡូស​អែ៊ន​ជើឡេស ឡងប៊ីច ស៊ីអាថល និង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ដើម្បី​បញ្ចុះ​បញ្ចូល​ក្រុម​ហ៊ុន​អាមេរិក​ឲ្យ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ នៅ​ឯ​សន្និសីទ​កាសែត លោក ស៊ុន ចាន់ថុល បាន​រៀប​រាប់​ពី​ការប្រឹងប្រែង​​របស់លោក វីលៀម ថូដ ក្នុង​ការ​រៀប​ចំ​ជំនួប​មួយ​ចំនួន​ជាមួយ​ក្រុមហ៊ុននានា​ រួម​មាន​ក្រុម​ហ៊ុន​ឈេហ្វរ៉ុន ក្រុម​ហ៊ុនវ៉លម៉ាត ក្រុម​ហ៊ុន​កូកាកូឡា និង​ក្រុម​ហ៊ុន ​General Electric ដែល​លោក ស៊ុន ចាន់ថុល ធ្លាប់​​បម្រើការ​ជា​នាយក​ប្រតិបត្តិ​ មុន​ពេល​លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា​​វិញ​កាល​ពី​ឆ្នាំ​១៩៩៤​។ …

Alex Willemyns
http://www.cambodiadailykhmer.com/news/16852/