ក្រសួង​ពាណិជ្ជកម្ម​ធ្វើ​វេទិកា​តាម​ខេត្ត​ជាមួយ​ឯកជន

រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម នឹង​ដឹក​នាំ​ធ្វើ​វេទិកា​ជា​បន្ត​បន្ទាប់​ជាមួយ​វិស័យ​ឯកជន​នៅ​តាម​ខេត្ត​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ឱកាស​របស់​អាជីវករ​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន (AEC) ចុង ឆ្នាំ​២០១៥ នេះ។ វេទិកា​នឹង​ចាប់ផ្ដើម​នៅ ខេត្ត​សៀមរាប នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ និង​បន្ទាប់​មក​នៅ ខេត្ត​បាត់ដំបង នា​ថ្ងៃ​អង្គារ។ វេទិកា​ពិភាក្សា​លើ​ប្រធាន​បទ​ស្ដីពី «ការ​រៀបចំ​ខ្លួន​សម្រាប់ AEC ឱកាស និង​បញ្ហា​ប្រឈម​សម្រាប់​អាជីវកម្ម» នេះ​នឹង​ផ្តោត​លើ​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ការ​ចូល​ទៅ​កាន់​ទីផ្សារ ភាព​ប្រកួត​ប្រជែង និង​បញ្ហា​ជាក់​លាក់​ដែល​ទាក់ទង​នឹង​ផលិតផល​កសិកម្ម។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ព័ត៌មាន​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​ពាណិជ្ជកម្ម។ …

ចាន់ មុយហុង
http://bit.ly/1L9gL0t