ក្រសួងពាណិជ្ជកម្មធ្វើវេទិកាតាមខេត្តជាមួយឯកជន
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នឹងដឹកនាំធ្វើវេទិកាជាបន្តបន្ទាប់ជាមួយវិស័យឯកជននៅតាមខេត្តដើម្បីពិភាក្សាពីបញ្ហាប្រឈម និងឱកាសរបស់អាជីវករក្នុងការរៀបចំខ្លួនសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (AEC) ចុង ឆ្នាំ២០១៥ នេះ។ វេទិកានឹងចាប់ផ្ដើមនៅ ខេត្តសៀមរាប នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ និងបន្ទាប់មកនៅ ខេត្តបាត់ដំបង នាថ្ងៃអង្គារ។ វេទិកាពិភាក្សាលើប្រធានបទស្ដីពី «ការរៀបចំខ្លួនសម្រាប់ AEC ឱកាស និងបញ្ហាប្រឈមសម្រាប់អាជីវកម្ម» នេះនឹងផ្តោតលើការទទួលបានហិរញ្ញប្បទានការចូលទៅកាន់ទីផ្សារ ភាពប្រកួតប្រជែង និងបញ្ហាជាក់លាក់ដែលទាក់ទងនឹងផលិតផលកសិកម្ម។ នេះបើតាមការចេញផ្សាយព័ត៌មាននៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម។ …
ចាន់ មុយហុង
http://bit.ly/1L9gL0t