ក្រុមហ៊ុនមាន​វិវាទអំពី​កម្មសិទ្ធិ​ខណៈអ្នកភូមិ​បន្ត​​តវ៉ា

ក្រុមហ៊ុន​​​មួយ​​​ដែល​​​អ្ន​​​ក​​​ភូមិ​​​លើក​​​ឡើង​​​ថា ជាម្ចាស់​​​ដី​​​ដែល​​​ត្រូវ​​​​​​បាន​​​រំលោភ​​​យកពី​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្ដាល​​​​​​នោះបាន​​​ស្នើ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ជាង​​​១០០​​​គ្រួសារ​​ក្នុង​​​ឃុំ​​​ពញាឮ កុំភ្ជាប់ក្រុមហ៊ុន​​នេះ​ជាមួយវិវាទដីធ្លីរបស់ពួកគាត់​​​ ហើយ​​​ត្រូវ​បញ្ចេញ​​​កំហឹង​​​ទៅ​​​លើ​​​ក្រុមហ៊ុន​​​ផាន​​​អីុ​​​មិុច ដែល​​​កាន់​​​កាប់​​​ដោយ​​​អ្នក​​​ស្រី ស៊ុយ សុផាន ជា​​​ពាណិជ្ជករ​​​ដ៏​​​មាន​​​អំណាច​​​វិញ។ អ្នក​​​ភូមិ​​​ជាង​​​១០០នាក់​​​មក​​​ពី​​​ភូមិ​​​ទួល​​​អំពិល​​​ ដែល​​​ពួក​​​គាត់​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​​​​នៅ​​​តុលាការ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ជុំ​​​វិញ​​​ដី ដែល​​​មាន​​​ជម្លោះ​​​នេះ បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ អំពី​​​ដី ដែល​​​មាន​​​បញ្ហា​​​ចំនួន​​​៦៣​​​ហិកតា​នេះ។ ពួកគាត់​​​បាន​​​ទាមទារ​​​ឲ្យ​​​អ្នកស្រី​​​ ឡៃ ហ៊ាង ម្ចាស់​​​ក្រុមហ៊ុន ឡៃ ងី ប្រគល់​​​ដី​​​ស្រែ​ចម្ការ​​​​ឲ្យ​​​ពួក​​​គាត់​​​វិញ​​​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/17700/