គម្រោងវិនិយោគ ៤ខែកើនឡើងប្រមាណ ៣០០%
ការអនុម័តលើគម្រោងវិនិយោគសាងសង់ និងអចលនទ្រព្យក្នុងរយៈពេល ៤ខែ ដំបូង ឆ្នាំ២០១៤ នេះកើនឡើងខ្លាំង ដែលលើសតម្លៃសរុបនៅក្នុង ឆ្នាំ២០១៣។ មន្ដ្រីនិងអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះបានថ្លែងថា វាកំពុងឆ្លុះបញ្ចាំងពីទំនុកចិត្តដ៏រឹងមាំរបស់វិនិយោគិន។ បើទោះបីយ៉ាងនេះក៏ដោយវាហាក់ផ្ទុយនឹងចក្ខុវិស័យរបស់គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនចំពោះវិស័យនេះ។ ADB បានឲ្យដឹងថា ភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងហានិភ័យនៃចលាចលរបស់កម្មករបានបង្ហាញពីការធ្លាក់ចុះការវិនិយោគមួយចំនួននៅឆ្នាំនេះ។ ផលប៉ះពាល់ដែលត្រូវបានវាស់វែងដោយសកម្មភាពក្នុងវិស័យអចលនទ្រព្យ។ ទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបង្ហាញកាលពីសប្ដាហ៍មុនថា តម្លៃសរុបកើនឡើងដល់ជាង ១,៤ ពាន់លានដុល្លារគិតត្រឹម ខែមេសា កើនឡើងប្រហែល ៣០០ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ …
ម៉ៃ គុណមករា និង ស៊ុំ ម៉ាណេត
http://bit.ly/1pGZchT