តុលាការកំពូលសម្រេចរក្សាទុកសម្ភារតំណាងរាស្រ្តបក្សប្រឆាំង
លោក រៀល ខេមរិន្រ្ទ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ ក្នុងចំណោមតំណាងរាស្រ្តអវត្តមានពីក្នុងការប្រកាសសាលដីកានៅតុលាការកំពូល ៥ រូបទៀត បានប្រតិកម្មតបទៅនឹងការសម្រេចរក្សាទុកសម្ភារ របស់តុលាការកំពូល កាលពីម្សិលមិញថា ចំណាត់ការរបស់តុលាការកំពូលនេះ លោកមិនអាចទទួលយកបានទេ ហើយតុលាការគួរតែពិចារណាឡើងវិញអំពីបញ្ហានេះ ព្រោះថា វាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលម្ចាស់របស់ទ្រព្យត្រូវតុលាការថ្នាក់ក្រោមលើកលែងការចោទទៅហើយ តែហេតុអ្វីសម្ភារទាំងនេះត្រូវរក្សាទុកបន្តទៀត។ … លោកចៅក្រម យស សុខឿន ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះតុលាការកំពូលបានប្រកាសឲ្យដឹងថា ក្រោយពីក្រុមប្រឹក្សាជំនុំជម្រះស្តាប់ការសន្និដ្ឋានពីមេធាវី់ ៣ នាក់ដែលការពារសិទ្ធិជនជាប់ចោទ រួមមាន លោក រៀល ខេមរិន្ទ្រ លោក កែវ ភារម្យ លោក ឡុង រី លោក ហូ វ៉ាន់ លោក នុត រំដួល និងលោក ម៉ែន ថាវរិន្ទ បានលើកសំអាងក្នុងសវនាការដោយសំណូមពរឲ្យប្រគល់សម្ភារទៅកូនក្តីពួកគាត់វិញ ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលមិនអាចសម្រេចតាមការស្នើនេះបានទេ ព្រោះមេធាវីគ្រាន់តែសំអាងថា តុលាការថ្នាក់ក្រោមបានបញ្ចប់នីតិវិធីស៊ើបសួរ តែមិនបានបង្ហាញឯកសារនោះមកឲ្យតុលាការទេ។ …
គឹម សារុំ
http://bit.ly/1LdIaB7