តុលាការភ្នំពេញសម្រេចពិន័យអ្នកបរិហារឧកញ៉ា នឹម ម៉េង
សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ ទី១២ ឧសភា បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខស្រ្តីមេម៉ាយកំណើត ចិន មានសញ្ជាតិ កម្ពុជា ម្នាក់ដោយបានសម្រេចផាកពិន័យជាប្រាក់ចំនួន ៤ លានរៀល និងបង្គាប់ឲ្យសងប្រាក់ចំនួន ២០ លានរៀលទៅលោកឧកញ៉ាឧត្តមសេនីយ៍ឯក នឹម ម៉េង ជាដើមបណ្តឹងពីបទ «បរិហារកេរ្តិ៍» ពាក់ព័ន្ធទៅនឹងវិវាទដីធ្លីនៅ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពី ឆ្នាំ២០១០ កន្លងទៅ។ លោកស្រី គឹម ដានី ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានអានសាលក្រម កាលពីម្សិលមិញថា៖ «យោងតាមសវនាការនិងបន្ទាប់ពីតុលាការពិនិត្យពិចារណាត្រឹមត្រូវតាមច្បាប់តុលាការសម្រេចឲ្យឈ្មោះ សុខ នាងហ្គិច ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរជាអ្នកបកប្រែភាសា ចិន ស្នាក់នៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ផុតពីការចោទប្រកាន់ពីបទផ្តល់សក្ខីកម្មក្លែងក្លាយ។ តែតុលាការបានរកឃើញថា ឈ្មោះ សុខ នាងហ្គិច មានពិរុទ្ធភាពពីបទ «បរិហារកេរ្តិ៍»។ ហេតុនេះតុលាការបានសម្រេចផាកពិន័យគាត់ចំនួន ៤ លានរៀលនិងបង្គាប់ឲ្យសងប្រាក់ចំនួន ២០ លានរៀលទៅឈ្មោះ នឹម ម៉េង ដែលជាភាគីដើមបណ្តឹង»។ …
ប៊ុត រស្មីគង្គា
http://postkhmer.com/national/2011-01-03-04-07-05/114205-2014-05-13-01-39-46