សត្វ​ក្រៀល​កាន់តែ​ច្រើន​ឡើង​ហើរ​ពី​ វៀតណាម​ មក​ កម្ពុជា​

​សត្វ​ក្រៀល​ក្បាល​ក្រហម​កាន់តែ​ច្រើន​ឡើង​កំពុង​នាំ​គ្នា​ហើរ​ទៅ​ទិស​ខាងលិច​ពី​ ប្រទេស​វៀតណាម​ ទៅ​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។​ នេះ​បើ​តាម​របាយការណ៍​មួយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ វៀតណាម​ និង​ក្រុម​អ្នក​អភិរក្ស​ដែល​សង្កេត​អំពី​និន្នាការ​នៃ​ការ​បន្លាស់​ទី​នេះ​ ខណៈ​ពួក​គេ​មិន​ទាន់​ប្រាកដ​នៅឡើយ​អំពី​មូលហេតុ​។​ ​គេហទំព័រ​ Tuoitrenews​ បាន​រាយការណ៍​ពី​ថ្ងៃ​សៅរ៍​ថា​ សត្វ​បក្សី​ប្រភេទ​នេះ​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បាន​នាំ​គ្នា​ចាក​ចេញពី​ខេត្ត​ Kien​ Giang​ ភាគ​និរតី​នៃ​ ប្រទេស​វៀតណាម​ មក​តំបន់ដីសើម​ក្នុង​ ប្រទេស​កម្ពុជា​។​ …

Amelia Woodside
http://www.postkhmer.com/national/1-national-news/112710-2014-04-02-02-48-08