បណ្តា​ប្រទេស​អាស៊ាន​បរាជ័យ​ការ​ទប់​ស្កាត់​ឧស្ម័ន​ផ្ទះ​កញ្ចក់

ការ​ប្រមូល​ផ្តុំ​នៃ​កាបូន​ឌីអុកស៊ីត​នៅ​ក្នុង​បរិយាកាស​មិន​ខ្ពស់​ខ្លាំង​ជាង​មុន​ទេ ប៉ុន្តែ​បណ្តា​ប្រទេស​អាស៊ាន​កំពុង​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​សាយ​ភាយ​ឧស្ម័ន​ប្រភេទ​នេះ ដែល​បង្ក​ឡើង​ដោយ​សារ​ការ​បំផ្លាញ​ព្រៃ​ឈើ​ធ្ងន់​ធ្ងរ​នៅ​ក្នុង​តំបន់។ នេះ​បើ​តាម​របាយ​ការណ៍​ថ្មី​មួយ។ ដី​ព្រៃ​ក្នុង​បណ្តា​ប្រទេស​តំបន់​អាស៊ាន​បាន​ធ្លាក់​ចុះ​ជាង ៦ ភាគរយ​ចន្លោះ​ពី ឆ្នាំ​២០១០ និង ២០១៣ ក្នុង​នោះ​ការ​ផ្លាស់​ប្តូរ​ការ​ប្រើ​ប្រាស់​ដី​រួម​ចំណែក​ជាង ៧៥ ភាគរយ នៃ​ការ​សាយ​ភាយ​ឧស័្មន​ផ្ទះ​កញ្ចក់​ក្នុង​តំបន់។ នេះ​បើ​តាម​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​រុក្ខា​ប្រមាញ់ របស់​សហគមន៍​តំបន់ (RECOFTC)។ ...

ផាក ស៊ាងលី និង Laignee Barron
http://www.postkhmer.com/national/1-national-news/114814-2014-05-26-03-10-09