ការដាក់ប្រាក់បញ្ញើចាប់ផ្តើមកើនឡើងវិញ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅកម្ពុជាបានទទួលប្រាក់បញ្ញើ សន្សំសរុបជិត៩១លានដុល្លារក្នុងត្រីមាសទីមួយ កើនប្រមាណ១៣% ធៀបនឹងត្រីមាសមុន។ នេះបើតាមទិន្នន័យពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ពុជា (CMA)។ កំណើននេះជាសញ្ញាវិជ្ជមានបង្ហាញពីទំនុក ចិត្តសាធារណជនទៅលើការដាក់ប្រាក់សន្សំនៅតាមគ្រឹះស្ថាន ហិរញ្ញវត្ថុ បន្ទាប់ពីមានចលនាដកប្រាក់ច្រើនគួរឲ្យកត់សម្គាល់កាលពីអំឡុងខែកក្កដា ដល់កញ្ញាឆ្នាំមុន ដោយសារអតិថិជនមានការព្រួយបារម្ភពីវិបត្តិនយោបាយ ក្រោយការបោះឆ្នោត។ លោក ប៊ុន មុនី ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកគ្រប់គ្រងទូទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា បានលើកឡើងថា ទំហំប្រាក់បញ្ញើសន្សំដែលបានកើនច្រើននៅដើមឆ្នាំ២០១៤ នេះ អាចបង្ហាញថា ប្រជាជនកាន់តែច្រើនផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់គ្រឹះស្ថាន ហិរញ្ញវត្ថុ។ …
ហ៊ គីមសាយ
http://www.postkhmer.com/business/business/113876-2014-05-05-04-06-04