PPSEZ គ្រោង ឡើងផ្សារហ៊ុន
ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់គណៈកម្មការមូលបត្រកម្ពុជា (SECC) បាននិយាយថា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាផ្នែកមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង ១៥ នៅ កម្ពុជា គ្រោងនឹងឡើងផ្សារហ៊ុនកម្ពុជា (CSX) ក្នុងការស្វែងរកប្រភពទុនបន្ថែមសម្រាប់ពង្រីកការវិនិយោគ។
លោក សុខ ដារ៉ា អគ្គនាយករង SECC បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃចន្ទថា PPSEZ បានដាក់លិខិតបង្ហាញឆន្ទៈរួចស្រេចហើយជាមួយ SECC ប៉ុន្តែលោកបានបដិសេធផ្ដល់ព័ត៌មានលម្អិតបន្ថែម។ លោកបន្តថា៖ «PPSEZ បានដាក់លិខិតបង្ហាញឆន្ទៈទៅ SECC ចាប់តាំងពីខែ កញ្ញា ដោយសារតែពួកគេចង់បោះផ្សាយមូលបត្រដើម្បីទទួលយកប្រាក់មួយចំនួន សម្រាប់ពង្រីកការវិនិយោគរបស់ខ្លួន»។
លោកបន្តថា មកដល់ពេលនេះលោកមិនបានទទួលព័ត៌មានថ្មីណាមួយពីក្រុមហ៊ុននេះទេ។ លោកបន្ថែមថា៖ «ជាពិសេសពួកគេកំពុងស្ថិតនៅពាក់កណ្ដាល ផ្លូវចន្លោះការដាក់លិខិតបង្ហាញឆន្ទៈនិងការស្នើសុំបោះផ្សាយ មូលបត្រលក់ជាលើកដំបូង (IPO)។ ដូច្នេះវាមានដំណើរការលឿនឬយឺតគឺអាស្រ័យលើពួកគេ»។…
ម៉ៃ គុណមករា
http://www.postkhmer.com/index.php/business/business/108013-ppsez-