របាយការណ៍ស្ដីពីការរំខានផ្នែកសេដ្ឋកិច្ចបណ្ដាលមកពីវិបត្តិថាមពល ជំរុញឲ្យកម្ពុជាធ្វើពិពិធកម្មប្រភពថាមពល និងជួយដល់ពលរដ្ឋ IDPoor
អ្នកសេដ្ឋកិច្ចបានជំរុញឱ្យកម្ពុជាបន្តសកម្មភាពកាន់តែខ្លាំង ក្នុងការប្រឈមមុខដោះស្រាយវិបត្តិថាមពលបណ្ដាលមកពីសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហានេះ បានលើកឡើងថា ការពឹងផ្អែករបស់កម្ពុជាលើការនាំចូលប្រេងឥន្ធនៈ និងជី បានធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនងាយរងគ្រោះនឹងវិបត្តិថាមពលពិភពលោក ដែលតម្រូវឱ្យមានការការពារដល់គ្រួសារងាយរងគ្រោះ ស្របពេលដែលកម្ពុជាកំពុងកសាងភាពធន់រយៈពេលវែង។ …