រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​គម្រោង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ UDG ​នៅ​ខេត្តកោះកុង​

​លោក​ ​សាយ​ ​សំ​អាល់​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ខេត្តកោះកុង​នៅ​ថ្ងៃនេះ​ ​ខណៈ​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ UDG ​បាន​លើក​ឡើង​ថា​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ដី​សម្បទាន​ទំហំ​៤៥.០០០​ហិ​កតា​របស់​ខ្លួន​ដែល​មាន​ជម្លោះ​ជា​យូរ​មក​ហើយ​ជាមួយ​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​។​ ​ការ​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅ​តំបន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ​បន្ទាប់​ពី​ផ្ទះសំបែង​របស់​អ្នក​ភូមិ​ប្រហែល​៤៥​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​ដែល​មាន​ទឹកប្រាក់​៣,៨​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ UDG​ត្រូវ​បាន​ដុត​កម្ទេច​កាលពី​ខែមករា​ ​ដោយ​កង​សន្តិសុខ​ប្រដាប់​អាវុធ​។​ ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ UDG ​គ្រោង​បង្កើត​រមណីយដ្ឋាន​ទេសចរណ៍​នេះ​នៅ​លើ​ដី​សម្បទាន​ដ៏​ធំ​ដែល​ខ្លួន​ទទួល​បាន​។​ ​លោក​ ​វ៉ាង​ ​ឆាវ​ (Wang​ Chao) ​អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ UDG ​បាន​មាន​ប្រសាសន៍​ថា​ “ ​លោក​ ​សាយ​ ​សំ​អាល់​ ​នឹង​មក​ជួប​ជាមួយ​ក្រុមហ៊ុន​ UDG”​។​ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ “ ​ខ្ញុំ​មិន​ច្បាស់​ទេ​ថា​ ​គោលបំណង​របស់​លោក​គឺជា​អ្វី​នោះ​។​រដ្ឋាភិបាល​បាន​រៀបចំ​ឲ្យ​មានការ​ទស្សនកិច្ច​នេះ​ ​ហើយ​ខ្ញុំ​គិត​ថា​ ​ប្រហែលជា​ពួក​គាត់​នឹង​មក​មើល​គម្រោង​នេះ​និង​គម្រោង​ផ្សេងៗ​ទៀត​នៅ​តាម​មាត់សមុទ្រ​។​ ​ប្រហែលជា​អាច​មក​មើល​អ្វី​ផ្សេង​ទៀត​ ​ក្រៅពី​ក្រុមហ៊ុន​UDG ​។​ ​ខ្ញុំ​គិត​ថា​ ​លោក​នឹង​មក​ទស្សនកិច្ច​ក្បែរ​ភូមិ​ថ្មី​ ​ជាទី​ដែល​អ្នក​ភូមិ​បាន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ឲ្យ​ទៅ​រស់នៅ​ទីនោះ​ ​ប៉ុន្តែ​ខ្ញុំ​មិន​ច្បាស់​នោះ​ទេ​”​។​ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/11148/