ក្រសួង​បរិស្ថាន​បើក​ការ​ដ្ឋាន​សាងសង់អគារថ្មីបន្ទាប់ពី​លុបចោល​កិច្ចព្រមព្រៀង​ដោះដូរដី

កាល​​​ពីម្សិលមិញ ក្រសួង​​​បរិស្ថាន​​​បាន​​​បើក​​​ការដ្ឋាន​​​​​​សាង​​​សង់​​​អគារថ្មី​​​របស់​​​​​​ខ្លួន​​​ស្ថិត​​​នៅ​លើ​ដីមួយ​កន្លែង​ជិត​​​កោះ​​​ពេជ្រ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថានបាន​​​លុប​​​ចោល​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដោះ​​​ដូរ​​​ដី​​​ដែល​​ពោរពេញដោយភាព​​​អាថ៌កំបាំង​​​។ មន្ត្រី​​​ប្រហែល​​​២០០នាក់​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​ធ្វើឡើង​​នៅ​​​ក្នុង​​​សង្កាត់​​​ចតុមុខ​​​ ដែល​​​លោក សៅ​​​ សុភាព​​​ ប្រធាន​​​ខុទ្ទ​​​កា​​​ល័យ​​​លោក សាយ សំអាល់​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ផ្តល់​​​ទី​​​តាំង​​​ថ្មី​​​នេះ​​​ដោយ​ផ្ទាល់​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/15399/