ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ដកខ្លួន​ចេញពី​សេចក្តីសម្រេច​អំពាវ​ឲ្យ​មានការ​ស៊ើបអង្កេត​

កាលពី​ម្សិលមិញ​ ​លោក​ ​ហ្ស​ង់​ ​ហ្វ្រ​ង់​ស្វ័​រ​ ​កូ​តេន​(Jean-Francois Cautain) ​បាន​ដកខ្លួន​ចេញពី​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​ ​ដែល​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​   ​មួយ​លើ​ការ​បោះ​ឆ្នោតជាតិ​ដ៏​ចម្រូងចម្រាស​កាលពី​ខែកក្កដា​ ​និង​ការ​បាញ់​សម្លាប់​កម្មករ​ធ្វើ​កូដកម្ម​កាលពី​ដើមខែ​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​ ​សភា​អឺរ៉ុប​ ​បាន​អនុម័ត​សេចក្តីសម្រេច​ ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលយក​ “​ការ​ស៊ើបអង្កេត​ឯករាជ្យ​ដែល​មាន​ជំនួយ​ពី​អន្តរជាតិ​” ​ទៅ​លើ​ការ​បោះ​ឆ្នោត​ ​និង​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់​ផង​ដែរ​ទៅ​លើ​ករណី​បាញ់​សម្លាប់​កម្មករ​ប្រាំ​នាក់​ ​ធ្វើ​ឡើង​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​កាលពី​ថ្ងៃ​ទី​៣ ​ខែមករា​។​

​លោក​ ​កូ​តេន​ ​បាន​លើក​ឡើង​ថា​ ​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​ ​ដែល​ជា​ម្ចាស់​ ​ជំនួយ​តែ​មួយ​គត់​ធំ​បំផុត​របស់​កម្ពុជា​ ​មិន​មាន​លទ្ធផល​ចេញពី​ការ​ណែនាំ​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ​សម្រាប់​ប្រទេស​កម្ពុជា​ទេ​។​ ...​

Alex Willemyns
http://www.cambodiadaily.com/news/eu-ambassador-distances-local-delegation-from-resolution-50914/