ការ​​​ប្រឡង​​ថ្នាក់​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ស្អាតស្អំ ប៉ុន្តែ សិស្ស​​​នៅ​​​តែ​​​ព្យាយាម​​​លួច​​​ចម្លង​​​

ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​ក្រសួង​​​អប់​​​រំ​​​ យុវជន និង​​​កីឡា​​​ ដើម្បី​​​ទប់ស្កាត់​​​ការ​​​លួច​​​ចម្លង​​​ និង​​​ការ​​​សូក​​​ប៉ាន់​​​ អំឡុង​​​ពេល​​​ប្រឡង​​​ថ្នាក់​​​ទី​​​១២​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ទទួល​​​បាន​​​ការ​​​កោត​​​សរសើរ​​​ថា​​​ជា​​​ជោគ​​​ជ័យ​​​ ក្រោយ​​​ពី​​​​​​ការ​​​ប្រឡង​​​ថ្ងៃ​​​ទី​​​១​​​កាល​​​ពី​​​ម្សិលមិញ ​​ដោយ​​​មន្ត្រី​​​សង្កេត​​​ការណ៍​​​ប្រឡង​​​រាយ​​​ការណ៍​​​ថា មាន​​​ករណី​​​ប៉ុន​​​ប៉ង​​​​លួច​​ចម្លង​​​​​​តែ​​​ពីរ​​​បី​​​ករណី​​​ប៉ុណ្ណោះ​​​ និង​​​គ្មាន​​​អនុរក្ស​​​​​​ពុក​​​រលួយ​​​ឡើយ​​​។ … លោក ហង់ ជួន ណារ៉ុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អប់​​​រំ​​​ ដែល​​​បាន​​​ចំណាយ​​​ពេល​​​ពេញ​​​មួយ​​​ថ្ងៃ​​​ចុះ​​​ទៅ​​​ពិនិត្យ​​​តាម​​​សាលា​​​នានា​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​វិន័យ​​​ល្អ​​​ណាស់​​​ ហើយ​​​គ្មាន​​​ការ​​​លួច​​​ចម្លង​​​ទេ​​​”។ លោក ហង់ ជួន ណារ៉ុន ដែល​​​បាន​​​ពន្យល់​​​ថា លោក​​​ទទួល​​​បាន​​​របាយការណ៍​​​ស្ទើរ​​​គ្រប់​​​មណ្ឌល​​​ប្រឡង​​​នៅ​​​តាម​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “គ្មាន​​​ការ​​​រាយការណ៍​​​អំពី​​​ការ​​​លួច​​​ចម្លង​​​ទេ។មាន​​​ករណី​​​ប៉ុន​​​ប៉ង​​​យក​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន​​​ចូល​​​បន្ទប់​​​ប្រឡង​​​តែ​​​មួយ​​​ករណី​​​ប៉ុណ្ណោះ ហើយ​​​គ្មាន​​​ករណី​​​យក​​​ក្រដាស​​​ចូល​​​​​​ក្នុង​​​ថ្នាក់​​​ទេ​​​”។ លោក​​​បាន​​​បន្ត​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា វា​​​មិន​​​មែន​​​ល្អ​​​ឥត​​​ខ្ចោះ​​​ឡើយ​​​ ដោយសារ​​​​​​មាន​​​ជន​​​បន្លំ​​​ខ្លួន​​​បី​​​ករណី​​​​​​ដែល​​​ព្យាយាម​​​ចូល​​​ទៅ​​​អង្គុ​​​យ​​​ប្រឡង​​​នៅ​​​តុ​​​របស់​​​សិស្ស​​​ដែល​​​ចុះ​​​ឈ្មោះ​​​ប្រឡង​​​ ដោយ​​​ក្នុង​​​នោះ​​​ពីរ​​​ករណី​​​កើត​​​ឡើង​​​ក្នុង​​​ខេត្ត​​​កណ្តាល និង​​​មួយ​​​ករណី​​​ទៀត​​​កើត​​​ឡើង​​​នៅ​​​ខេត្ត​​​ស្វាយ​​​រៀង​​​។ …

សេក ឧត្តម និង ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18122/