អ្នក​ជំនាញ​និយាយ​ថា សត្វ​ស្លាប​​មិន​​គួរ​​ដាក់​​ក្នុង​សួនសត្វទេ​

អ្នក​ជំនាញ​សត្វព្រៃ​ មាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​សត្វ​ត្មាត​មួយ​ក្បាល​ ដែល​ហើរ​មក​ពី​អាស៊ី​កណ្ដាល ហើយ​អ្នក​ស្រុក​ទឹក​ឈូ ខេត្ត​កំពត​​ចាប់បាន រួច​បញ្ជូន​ទៅ​សួន​សត្វ​ដែល​មាន​ឈ្មោះ​មិន​ល្អមួយ។ សត្វត្មាត​ហិម៉ាល័យ​ដែល​កម្រ ​មក​កម្ពុជា​នេះ ត្រូវ​បានអ្នក​ឃុំ​កោះ​តូច​ម្នាក់​ចាប់​បាន​ កាល​ពីសប្តាហ៍​មុន។...​​ នាយ​នគរបាល​ឃុំ​ លោក គួច ចាន់​ស៊ុយ មាន​​ប្រ​សាសន៍​ថា លោក​បាន​បញ្ជា​អោយ​គេ​ដាក់​ទ្រុង​សត្វ​ស្លាប​ដែល​មាន​ទម្ងន់​១២​គីឡូ​ក្រាម​នេះ ​ដើម្បីអោយ​ប្រជាជន និង​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ឃើញ។ ​ប៉ុន្តែ​អ្នក​ជំនាញ​សត្វព្រៃ​ បាន​រិះគន់យ៉ាង​​ខ្លាំង​ចំពោះ​​ការ​សម្រេច​ចិត្តដាក់​​សត្វ​ស្លាប​​ក្នុង​សួនសត្វ ដែលធ្លាប់ត្រូវ​បាន​​ពិពណ៌នា​​ថា​​ "មិនល្អ" នៅ​ក្នុង​អត្ថបទ​ភ្នំពេញ​ប៉ុស្តិ៍​មួយ ​កាល​ពីឆ្នាំ​២០១១។...​

មុំ គន្ធា និង Shaun Turton
http://www.phnompenhpost.com/national/experts-say-let-bird-fly