អ្នក​នាំចេញ​អង្ករ​រួមរឹត​ដោយបំណុល​

កាល​ពី ខែ​ធ្នូ ឆ្នាំ​២០១១ លោក អ៊ុត រ៉េន នាយក​គ្រប់​គ្រង​ក្រុមហ៊ុន មេហ្គាគ្រីន (Megagreen Imex Cambodia) បាន​ប្រកាស​ដោយ​មោទនភាព​ថា ក្រុមហ៊ុន​លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មាន​តម្លៃ ២១ លាន​ដុល្លារ ដើម្បី​នាំ​ចេញ​អង្ករ​ពី​កម្ពុជា​ជា​លើក​ដំបូង​គេ​ទៅ ប្រទេស​ហ្វីលីពីន។ ជិត​ពីរ​ឆ្នាំ​កន្លះ​បន្ត​មក មិន​មាន​អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ផ្លូវ​ការ​ទៅ ទីក្រុង​ម៉ានីល នោះ​ទេ។ ក្នុង​រយៈ​ពេល ៥​ខែ ដំបូង​នៃ ឆ្នាំ​២០១៤ ក្រុមហ៊ុន មេហ្គាគ្រីន ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ឈាន​មុខ​គេ​ទាំង ១០ នៅ​ក្នុង​ប្រទេស ពេល​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់ ទី៤៨ ក្នុង​ចំណោម​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​សរុប​ចំនួន ៨៤ នៅ កម្ពុជា។ កិច្ច​ព្រម​ព្រៀង​ជាមួយ ហ្វីលីពីន ដែល​បរាជ័យ​ជា​សញ្ញា​គំរូ​នៃ​ការ​មិន​គោរព​សន្យា ខណៈ​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ហ៊ុម​ព័ទ្ធ​ដោយ​ម្ចាស់​បំណុល​ប្តឹង​ទារ​ប្រាក់​សំណង​ជាង ១ លាន​ដុល្លារ​ជាមួយ​នឹង​កិច្ច​ព្រម​ព្រៀង​ដែល​បរាជ័យ ដោយ​សារ​តែ​ក្រុមហ៊ុន​បញ្ចប់​ចង្វាក់​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៀត។ ...

Daniel de Carteret និង ម៉ៃ គុណមករា
http://bit.ly/1miAldM