ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស មានកំណើនជាង ២៧ ភាគរយ
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស (SEZ) នៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០១៩ បានកើនឡើងប្រមាណ ២៧ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) កាលពីថ្ងៃទី ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កំណើននៃការនាំចេញផលិតផលពីបណ្តាក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកាលពីឆ្នាំមុនមានតម្លៃសរុបរហូតដល់ ២ ៦៨៨ លានដុល្លារ កើនឡើងប្រមាណជាង ២៧ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ …
ហ៊ឹន ពិសី
https://bit.ly/38In2Dc