កសិកររកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៤០ នៅសៀមរាប
កសិករម្នាក់បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង ១០០ គ្រាប់ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរស្រែនៅខេត្តសៀមរាបកាលពីថ្ងៃចន្ទ។ លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបាននិយាយថា កសិករឈ្មោះ កែន កាយ អាយុ ៧៨ ឆ្នាំ កំពុងបើកត្រាក់ទ័រភ្ជួរស្រែនៅភូមិខ្នារក្រៅ ឃុំកន្ទួត ពេលគាត់រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៤០ គ្រាប់។ លោកបានមានប្រសាសន៍ថា “បន្ទាប់ពីលោក កាយ បានឃើញគ្រាប់ទាំងនោះ គាត់បានទាក់ទងមកមន្ត្រីនគរបាល ហើយខាងលោកបានប្រាប់មន្ត្រីស៊ីម៉ាក់នៅខេត្តសៀមរាបឱ្យប្រមូលគ្រាប់ទាំងនោះ” ។ លោកបានបន្ថែមទៀតថា មន្ត្រីរបស់ស៊ីម៉ាក់បានបំផ្លាញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចហើយ។ …
ឃី សុវុទ្ធី
https://www.khmertimeskh.com/50615776/farmer-finds-140-uxos-in-siem-reap/