JICA បង្ហាញ​គម្រោង​ផ្លូវ​រថភ្លើង​សម្រាប់​រាជធានី

នៅ​ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​ពុធ ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ដែល​ជា​អង្គការ​ជំនួយ​បរទេស​របស់​ជប៉ុន​ បាន​បង្ហាញ​អំពី​ប្រព័ន្ធ​ផ្លូវ​ដែក​ទំនើប​មួយ​សម្រាប់​រាជធានី​ភ្នំពេញ ដែល​អាច​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ ឆ្នាំ​២០២៣ ជា​ផ្នែក​មួយ​នៃ​ផែនការ​មេ​នៃ​ការ​ដឹក​ជញ្ជូន​ក្នុង​ទីក្រុង​ដែល​មាន​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ។

រថភ្លើង​ នឹង​ជួយ​បន្ធូរ​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បច្ចុប្បន្ន​នេះ មាន​ការ​ខ្វះ​ខាត​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ខណៈ​ដែល​មាន​ខ្សែ​រថយន្ត​ក្រុង​តែ​មួយ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស។ …

Charles Rollet
http://bit.ly/1pODacH