តម្លៃ​អចលន​ទ្រព្យ​នៅ​តំបន់​សំខាន់ៗ​កើន​ឡើង​ច្រើន​

តម្លៃ​ដី​តំបន់​លំនៅឋាន​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ឆមាស ទី១ ឆ្នាំ​២០១៤ នេះ​បាន​កើន​ឡើង​ចំនួន ១៣,៧ ភាគរយ ខណៈ​ដី​សម្រាប់​អភិវឌ្ឍ​អគារ​ការិយាល័យ​ល្អៗ បាន​កើន​ឡើង​ចំនួន ៧,៦ ភាគ​រយ។ នេះ​បើ​យោង​តាម​សន្ទស្សន៍​នៃ​ការ​អភិវឌ្ឍ​ដីធ្លី​នៅ​ក្នុង​តំបន់​អាស៊ី របស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ Knight Frank។

លោក Ross Wheble ប្រធាន​ក្រុម​ហ៊ុន Knight Frank ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ ប្រទេស​កម្ពុជា កើន​ឡើង​គឺ​ដោយ​សារ​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​ជាច្រើន​កំពុង​កើត​ឡើង ហើយ​តម្រូវ​ការ​ដីធ្លី​ក៏​បាន​កើន​ឡើង​ផង​ដែរ។ …

ស៊ុំ ម៉ាណេត
http://bit.ly/WECYRx