សង្គមស៊ីវិលបារម្ភពីការចុះបញ្ជីព្រៃសហគមន៍យឺតជាងផ្តល់ដីសម្បទាន
អង្គការសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចុះបញ្ជីព្រៃសហគមន៍ឲ្យបានលឿនដើម្បីសម្រេចឲ្យបានតាមកម្មវិធីព្រៃឈើជាតិរបស់រដ្ឋាភិបាលចំនួន ២ លានហិកតានៅក្នុងឆ្នាំ ២០២៩ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងរងការកាប់បំផ្លាញនៅទូទាំងប្រទេស។ ក្នុងវេទិកាថ្នាក់ជាតិលើក ទី១ ស្តីពីមនុស្សនិងព្រៃឈើ កាលពីម្សិលមិញនៅចំពោះមុខអ្នកចូលរួមជាង ១០០ នាក់ ក្រុមអង្គការក្រៅរដ្ឋាភិបាលបានសម្តែងក្តីបារម្ភពីការបាត់បង់ព្រៃឈើដោយសារតែការចុះបញ្ជីព្រៃសហគមន៍មានភាពយឺតយ៉ាវជាងដំណើរការផ្តល់ដីសម្បទានសេដ្ឋកិច្ចខណៈ ២០ កន្លងមកនេះទើបតែធ្វើផែនការគ្រប់គ្រងបានជាង ៩០០ ហិកតា។ តាមបទបង្ហាញក្នុងវេទិកានោះ កាលពីឆ្នាំ ២០១០ រដ្ឋាភិបាលបានអនុម័តកម្មវិធីព្រៃឈើជាតិមួយដោយកំណត់បង្កើតព្រៃសហគមន៍ឲ្យបានពីរលានហិកតាត្រឹមឆ្នាំ ២០២៩។ ប៉ុន្តែ ក្នុង ២០ ឆ្នាំនេះ (១៩៩៤ ២០១៤) មានព្រៃឈើសហគមន៍តែ ៤០០.១៦៧ ហិកតាទេដែលត្រូវបានបង្កើតក្នុងនោះបានអនុម័តនៅលើផ្ទៃដី ៣០៨.៥៦៣ ហិកតា ចុះកិច្ចព្រមព្រៀងបាន ២៤៩.១៤១ ហិកតា និងមានផែនការគ្រប់គ្រងលើព្រៃសហគមន៍តែមួយគត់មានផ្ទៃដី ៩៧៨ ហិកតា។ ក្នុងឱកាសនោះលោក ឡុង សេរី នាយកប្រតិបត្តិអង្គការអនុផលព្រៃឈើកត់សម្គាល់ថា ខណៈដែលព្រៃឈើត្រូវគេកាប់ដូចហែកឋិន ដំណើរការចុះបញ្ជីព្រៃសហគមន៍ និងធ្វើផែនការគ្រប់គ្រងមានការយឺតយ៉ាវណាស់ បើធៀបទៅនឹងការផ្តល់ដីសម្បទានដែលមានដំណើរការយ៉ាងលឿននោះ។ …
ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/111146-2014-02-26-02-18-04