រដ្ឋមន្ត្រី​កសិកម្ម​លើក​ពី​តម្លៃ​ព្រៃឈើ និង​ជំរុញ​ឲ្យ​មន្ត្រី​ត្រូវ​បង្ក្រាប​បទល្មើស

រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ វេង សាខុន ​បាន​ថ្លែងថា ធនធាន​ព្រៃឈើ​បាននិង​កំពុង​ចូលរួម​ចំណែក​លើកកម្ពស់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​សហគមន៍​ព្រៃឈើ រក្សា​និរន្តរភាព​បរិស្ថាន អេកូធម្មជាតិ​ដែល​បាន​ទាក់ទាញ​ទេសចរ ហើយ​លោក​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​។ លោក វេង សាខុន ​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​ ២០២០ ​របស់​រដ្ឋបាល​ព្រៃឈើ​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី-ខេត្ត និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រមាណ​ ៤០០ ​នាក់​កាលពី​ថ្ងៃ​ទី​ ៥ ខែ ​កុម្ភ: ឆ្នាំ​ ២០២០​។ …

ម៉ិច ដារ៉ា
https://bit.ly/3bgvdJ7