GMAC ចុះMOU បង្កើន​សមត្ថភាព​ច្នៃ​ម៉ូដ

សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​(GMAC) ​បាន​ចុះ​ហត្ថ​លេខា​​លើ​អនុ​ស្សរ​ណៈ​នៃ​ការ​យោគ​យល់​ជាមួយ EVALLIANCE ​ជា​សមាគម​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​បារាំង​​ស្ដីពី​ការ​បណ្ដុះ​បណ្ដាល​​ការ​រចនា​ម៉ូដសម្លៀក​បំពាក់​និង​វាយ​ន​ភ័ណ្ឌ​​សម្រាប់​កម្មករ​កាត់​ដេរ​អ្នក​គ្រប់​គ្រង​ថ្នាក់​កណ្ដាល​ដើម្បី​បង្កើន​តម្លៃ​បន្ថែម​សម្រាប់​ឧស្សហកម្ម​នេះ។ ថ្លែង​នៅ​ក្នុង​​ពិធីចុះ​ហត្ថលេខា​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ លោក វ៉ាន់ ស៊ូអៀង ប្រធាន​ GMAC បាន​ថ្លែង​ថា​​ រោង​​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នៅ​ពេល​នេះ​កំពុងតែ​ព្យាយាម​បង្កើន​តម្លៃ​បន្ថែម​ដល់​វិស័យ​នេះ​​តាមរយៈ​ការ​ផលិត​ផលិត​ផល​កាន់​តែ​ទំនើប​​ ហើយ​បន្ទាប់​មក​បង្កើន​​ការ​នាំ​ចេញ​​សម្លៀក​បំពាក់​ទៅ​កាន់​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អឺរ៉ុប​។ …

ចាន់ មុយហុង
http://bit.ly/1E7QJZM