ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​បើក​​​វិញ​​​ហើយ​​​ ខណៈ​​​ស្ថាន​​​ភាព​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​វិល​​​ទៅ​​​រក​​​សភាព​​​ធម្មតា

កាល​​​ពី​​​ព្រឹក​​​ម្សិល​​​មិញ​​​ របាំង​​​លួស​​​បន្លា​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​វិញ នគរ​​​បាល​​​បង្ក្រាប​​​បាតុកម្ម​​​បាន​​​ចាក​​​ចេញ ហើយ​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ត្រូវ​​​បាន​​​បើក​​​ឡើង​​​វិញ​​​ស្វាគមន៍​​​សាធារណជន​​​ជាលើក​​​ដំបូង​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​ខែ​​​មក​​​នេះ​​​ នៅ​​​ពេល​​​សាលា​​​រាជ​​​ធានី​​​ប្រកាស​​​ថា រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​វិល​​​ទៅ​​​រក​​​សភាព​​​ធម្មតា​​​វិញ​​​ហើយ​​​” ក្រោយ​​​ពី​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​ស្បថ​​​ចូល​​​កាន់​​​មុខ​​​តំណែង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។ សាលា​​​រាជ​​​ធានី​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួួ​​​​​យ​​​នៅ​​​មុន​​​ពេល​​​​​​បើក​​​​​​ទី​​​លាន​​​ប្រជា​​​ធិប​​​តេយ្យ​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ឡើង​​​វិញ​​​ ដែល​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា ដោយសារ​​​តែ​​​សន្តិសុខ​​​ សុវត្ថិភាព និង​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​បាន​​​វិល​​​ទៅ​​​រក​​​សភាព​​​ធម្មតា​​​វិញ​​​ សាលា​​​រាជ​​​ធានី​​​បាន​​​សម្រេច​​​អនុ​​​ញ្ញាត​​​ឲ្យ​​​បើក​​​​​​ទី​​​លាន​​​ប្រជា​​​អធិបតេយ្យ​​​​​​ឡើង​​​វិញ។ ...

ម៉ិច ដារ៉ា និង ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/18236/