កម្មករ៤នាក់ ​ទទួល​រងរបួស​ដោយ​សារការ​បាក់​អគារ​រោង​ចក្រ​នៅ​កម្ពុជា

កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ចំនួន​៤​នាក់​ បាន​រង​របួស​ កាលពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ ផ្នែក​មួយ​ចំនួន​នៃ​ជាន់​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​ បាន​ដួល​រលំ​ចូល​ទៅ​ក្នុង​ស្រះ​ទឹក​មួយ​ ដែល​បាន​សាងសង់​ឡើង​នៅ​ខាងក្រោម​ យោង​តាម​ការ​អះអាង​ពី​ប្រធាន​ប៉ូ​លី​ស​ក្នុង​តំបន់​។​ ​លោក​ ញ៉ាម​ សារី​ អធិការ​នគរបាល​ស្រុក​បាទី​ បានឱ្យ​ដឹង​ថា​ ឧប្បត្តិ​វ​ហេតុនេះ​ បាន​កើតឡើង​នៅ​ម៉ោង​១០​ព្រឹក​ នៅ​ក្នុង​រោងចក្រ​ នី​ស៊ី​គូ​ អ៊ី​ន​ធើ​ប្រាយ​ នៅ​ស្រុក​បាទី​ ខេត្តតាកែវ​។​ ...​ ​វា​ជា​ឧប្បត្តិហេតុ​ទី​៣​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ នៅ​ខែឧសភា​កាលពី​ឆ្នាំ​មុន​ មានការ​ដួល​រលំ​នៃ​ពិ​ដាន​បេតុង​ នៅ​ក្នុង​ រោងចក្រ​ស្បែកជើង​ វី​ង​ស្តារ​ ដោយ​ធ្វើ​ឱ្យ​កម្មករ​២​នាក់​ស្លាប់​ និង​៩​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។​ នៅ​ក្នុង​ខែ​ដដែល​នេះ​ដែរ​ បញ្ជរ​នៅ​រោងចក្រ​កាត់ដេរ​ ថប​វើ​ល​ បាន​ដួល​រលំ​ចូល​ទៅ​ក្នុង​បឹង​មួយ​ ដែល​បណ្តាល​ឱ្យ​រង​របួស​ដល់​២៣​នាក់​។​ ... ​

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-10/21/c_133731886.htm