អាជ្ញាធរអំពាវនាវឲ្យកម្មករស្ងប់ស្ងាត់រឿងប្រាក់ឈ្នួល
ស្វាយរៀងៈ អាជ្ញាធរខេត្ត ស្វាយរៀង បានអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរទាំងអស់ត្រូវរក្សាភាព ស្ងប់ស្ងាត់ រង់ចាំក្រសួង ការងារ ពិភាក្សាលើការដំឡើងប្រាក់ឈ្នួលអប្បបរមា ខណៈដែលកម្មករមួយក្រុមបានបំផុសឲ្យកម្មករនៅគ្រប់រោងចក្រក្នុង ខេត្តនេះងើបឡើងតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដល់ ១៥៤ ដុល្លារ ក្នុងមួយខែ។
បច្ចុប្បន្នកម្មករទទួលបានប្រាក់ខែគោល ៨១ ដុល្លារ ហើយចាប់តាំងពីក្រោយថ្ងៃបោះឆ្នោត ២៨ ខែ កក្កដា មក ក្រុមមេដឹកនាំសហជីពកំពុងតែធ្វើចលនាទាមទារ ឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករឲ្យបាន ១៥៤ ដុល្លារក្នុងមួយខែ ហើយការទាមទារនេះ កំពុងត្រូវបានមជ្ឈដ្ឋានជាប់ពាក់ព័ន្ធធ្វើការពិភាក្សា។
លោក ហាស់ ប៊ុនធី ប្រធាន មន្ទីរ ការងារ ខេត្ត ស្វាយរៀង បានថ្លែងកាលពីម្សិលមិញថា កម្មករប្រហែល ៣ ម៉ឺននាក់ មកពីរោងចក្រចំនួនជាង ៤០ នៅក្នុងខេត្តនេះ ត្រូវបានគេប្រាប់ឲ្យឈប់សម្រាកតាំងពីរសៀលថ្ងៃចន្ទ និងថ្ងៃម្សិលមិញ ដើម្បីចៀសវាងការកើតមានអំពើហិង្សាណាមួយ ដោយសារតែមានកម្មករមួយចំនួនបានដើរអុកឡុកនិងជំរុញឲ្យកម្មករ ផ្សេងទៀត ធ្វើការតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា។…
មុំ គន្ធា
http://www.postkhmer.com/index.php/national/1-national-news/108002-2013-12-18-03-42-59